សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ យើងខ្ញុំ
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧

គណៈកម្មាការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បង្ហាញ​លទ្ធផល​ផ្លូវការ​គណៈបក្សនយោបាយ​ ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ.​សង្កាត់​អាណត្តិ​ទី​៤​ ឆ្នាំ​២០១៧

ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបង្ហាញ​តារាង​សំឡេង និង​ភាគរយ​គាំទ្រ​តាម​គណបក្ស​នយោបាយ​ទាំង ១២​គណបក្ស ជា​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ នៅតាម​រាជធានី​-​ខេត្ត​ទាំង​២៥​។​
(​គ​.​ជ​.​ប​)​បានបង្ហាញ​ថា​៖
១៖ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេង​គាំទ្រ​ចំនួន ៣,៥៤០,០៥៦​សំឡេង ស្នើ​នឹង ៥០.៧៦​ភាគរយ​
២៖ គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​សំឡេង​គាំទ្រ​ចំនួន ៣,០៥៦,៨២៤​សំឡេង ស្នើ​នឹង ៤៣.៨៣​ភាគរយ​
៣៖ គណបក្ស​ហ្វ៊ុន​ស៊ិនប៊ុច ទទួលបាន​សំឡេង​គាំទ្រ​ចំនួន ១៣២,៣១៩​សំឡេង ស្នើ​នឹង ១.៩៩​ភាគរយ​
៤៖ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទទួលបាន​សំឡេង​គាំទ្រ​ចំនួន ១២២,៨៨២ ស្នើ​នឹង ១.៧៦​ភាគរយ​
៥៖ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន​សំឡេង​គាំទ្រ​ចំនួន ៧៨,៧២៤​សំឡេង ស្នើ​នឹង ១.១៣​ភាគរយ​
៦៖ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ទទួលបាន​សំឡេង​គាំទ្រ​ចំនួន ៣១,៣៣៤​សំឡេង ស្នើ​នឹង ០.៤៥​ភាគរយ​
៧៖ គណបក្ស​សញ្ជាតិ​កម្ពុជា ទទួលបាន​សំឡេង​គាំទ្រ​ចំនួន ២,១៦១​សំឡេង ស្នើ​នឹង ០.០៣​ភាគរយ​
៨៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទទួលបាន​សំឡេង​គាំទ្រ​ចំនួន ៤,៩៨១​សំឡេង ស្នើ​នឹង ០.០៧​ភាគរយ​
៩៖ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ទទួលបាន​សំឡេង​គាំទ្រ​ចំនួន ៨១៨​សំឡេង ស្នើ​នឹង ០.០១​ភាគរយ​
១០៖ គណបក្ស​យុវជន​កម្ពុជា ទទួលបាន​សំឡេង​គាំទ្រ​ចំនួន ១,៥០៥​សំឡេង ស្នើ​នឹង ០.០២​ភាគរយ​
១១៖ គណបក្ស​អំណាច​ខ្មែរ ទទួលបាន​សំឡេង​គាំទ្រ​ចំនួន ១,០៣៥​សំឡេង ស្នើ​នឹង ០,០១​ភាគរយ​
១២៖ គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ ទទួលបាន​សំឡេង​គាំទ្រ​ចំនួន ១,២៧២​សំឡេង ស្នើ​នឹង ០.០២​ភាគរយ​។​

​គ​.​ជ​.​ប បាន​បន្តថា សន្លឹកឆ្នោត​ដែល​បានការ​មាន​ចំនួន ៦,៩៧៣,៩១១​សន្លឹក និង​សន្លឹកឆ្នោត​ដែល​មិន​បានការ​មាន​ចំនួន ១៣៣,៤៨៤​សន្លឹក​។​

​បើ​តាម​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ ដែល​ចេញ​ដោយ គ​.​ជ​.​ប បានបង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​មេឃុំ​-​ចៅ​សង្កាត់​ចំនួន ១,១៥៦ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​មេឃុំ​-​ចៅ​សង្កាត់​ចំនួន ៤៨៩ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទទួលបាន​មេឃុំ​ចំនួន ១ ផងដែរ​៕

 

 resul-in-percent2017

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2034 ខេមរបុត្រ | Khemarakbott News. All rights reserved. XHTML / CSS Valid.