សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ យើងខ្ញុំ
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧

លោក សេម មករា នាយ​ផ្នែក​​សេនាធិការ​​នគរបាល​​អន្តោប្រវេសន៍ រងការ​បាញ់​ប្រហារ​ តែសំណាង​ល្អ រួចជីវិត​!

បន្ទាយមានជ័យ ៖ ប្រភព​ច្បាស់ការ​ធ្លាយ​ចេញ​ពី​សមត្ថកិច្ច​នគរ​បាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បានឲ្យដឹងថា លោក សេម មករា នាយផ្នែក​សេនាធិការ​នគរបាល​អន្តោប្រវេសន៍ ត្រូវបាន​លោក​វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ បាញ់​ពីក្រោយ​1​គ្រាប់​សំណាងល្អ​បានត្រឹមតែ​ឆាក​ស្មារ រួចផុតជីវិត ពុំ​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៅឡើយ ។​

​ហេតុការណ៍​ផ្ទុះអាវុធ​ខាងលើ បាន​កើតឡើង កាលពី​ម៉ោង​ជិត​9 ព្រឹក​ថ្ងៃ​ទី​០៩ មេសា ២០១៧៧ នៅក្នុង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ក្នុង​ភូមិ​ក្បាលស្ពាន ០១ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែត ។

​ថ្វី​ត្បិត​រឿងរ៉ាវ​ខាងលើ​ប្រភព​មិនទាន់​ដឹង​ដើមចម​ថា បណ្តាលមកពី​អ្វី តែ​បើ​តាម​លោក​វរសេនីយ៍ត្រី សេម មករា នាយផ្នែក​សេនាធិការ​នគរបាល​អន្តោប្រវេសន៍​ប៉ុស្តិ​ព្រំដែន​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​ត្រូវបាន​លោក​វរៈសេនីយ៍ត្រី ឈាន ពិសិដ្ឋ នាយរង​ប៉ុស្តិ​នគរបាល​អន្តោប្រវេសន៍​ប៉ុស្តិ​ព្រំដែន​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​ទទួលបន្ទុក​បែបបទ​ចូល​ប្រទេស (Arrival) បាញ់​ពីក្រោយ ១ គ្រាប់​មែន កាលពី​ម៉ោង​ជាង 8 ព្រឹក​ថ្ងៃ​ទី ០៧ មេសា ២០១៧ នៅក្នុង​អង្គភាព ។ ប៉ុន្តែ​លោក​ថា សំណាង​ល្អ​គ្រាន់តែ​របួស​ឆាក​ស្មា​បន្តិច​តែប៉ុណ្ណោះ ។

​លោក​នាយ​ផ្នែក​សេនាធិការ​រូប​នេះ​ប្រាប់​ថា ដើមចម​នៃ​រឿង​គឺមាន​មន្ត្រីក្រោមឱវាទ​មាន​កំហុស​តិចតួច លោក​ហៅ​អប់រំ ដឹងអី លោក​ឈាន​ពិសិដ្ឋ ដើរ​មក​ពី​ក្រោយ​បាញ់​លោក​តែ​ម្តង ។ ទំនង​ជា​ខឹង​ថា​លោក​អប់រំ ប៉ះ​មនុស្ស​របស់​គេ ។ លោក សេម មករា ប្រាប់ថា លោក​នឹង​ដាក់​បណ្តឹង​ទៅ​ថ្នាក់ដឹកនាំ ដើម្បី ទាមទារ​រក​យុត្តិធម៌ ។

​ករណី​រង​ការចោទប្រកាន់​ខាងលើ​លោក​វរសេនីយ៍​ឈាន​ពិសិដ្ឋ​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន​ទេ ខណៈ​ប្រភព​ពី​សមត្ថកិច្ច​និយាយថា ក្រោយ​កើត​មាន​បញ្ហា ជនបង្ករ​រូបនេះ​បាន​ចេញពី​កម្ពុជា​ទៅ​ប្រទេស​ថៃ មិន​ទាន់​វិលត្រឡប់​នៅឡើយ​ទេ គិត​ត្រឹម​ព្រលប់​ថ្ងៃ​ដដែល​នេះ ។

​គួរបញ្ជាក់​ថា លោក​វរសេនីយ៍ ឈាន ពិសិដ្ឋ នាយរង​ប៉ុស្តិ​នគរបាល​អន្តោប្រវេសន៍​រូបនេះ កន្លងមក​ធ្លាប់​បាន​សង្គម​ហ្វេ​សប៊ុក​រិៈគ​ន់​ឥត​សំចៃ​ថា លោក​ធ្វើ​ពុធ​ជា​សន្លប់ ក្នុង​ករណី​លោក​ចោទប្រកាន់​ប្រធាន​សមាគមន៍​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហៅ​កាត់​ថា CEIRA គឺ​លោក ឌិន ពុទ្ធី បើករថយន្ត​បុក​បណ្តា​ល​ឲ្យ​សន្លប់​លើ​ស្ពាន​មិត្តភាព​កម្ពុជា​ថៃ នៃ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ខ្លង​លឹក ៕

IMg20170410b (3)

លោក សេម មករា នាយផ្នែក​សេនាធិការ​នគរបាល​អន្តោប្រវេសន៍ដែលត្រូវរងការបាញ់​ប្រហារ

IMg20170410b (1)

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2055 ខេមរបុត្រ | Khemarakbott News. All rights reserved. XHTML / CSS Valid.