សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ យើងខ្ញុំ
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧

បុរស​ម្នាក់​ជា​មន្ត្រី​យោធា​និង​ជា​ឈ្មួញ​ឈើ​ត្រូវ អាវុធហត្ថ​ផ្ទៃ​ប្រទេស​ឃាត់ខ្លួន​តាម​ដីកា​

ខេត្ត​កណ្ដាល ៖  បុរស​ម្នាក់​ជា​មន្ត្រី​យោធា​និង​ជា​ឈ្មួញ​ឈើ ត្រូវ អាវុធហត្ថ​ផ្ទៃ​ប្រទេស​ឃាត់ខ្លួន​តាម ដីកា​លេខ​១៩០ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​១២ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៧នៅ​ចំណុច​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។​

​ប្រភព​ពី​ការិយាល័យ​សន្តិសុខ អាវុធហត្ថ​ផ្ទៃ​ប្រទេស​ឲ្យដឹង ថា​​បុរស​ដែល​នាំ​ខ្លួន​តាម​ដីកា​ឈ្មោះ ជឿ​ង ថេង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​កន្ទូ​ត ឃុំ​សង្កែ​សា​បទ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​។

​គួរបញ្ជាក់ថាៈ​​ឈ្មោះ​ជឿ​ង ថេង គឺជា​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ដ៏​ធំ ហើយ​កន្លងមក​ធ្វើ​ការប្រមូល​សន្និធិ​និង​ដឹកជញ្ជូន​ព្រៃឈើ​គ្មាន​លិខិតអនុញាត​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ក្លាយ​ជា​រប​រកស៊ី​ចិញ្ចឹម​ជិវិត​របស់​គេ​ទៅ​វិញ​។ ជន​នេះ​មិន​ត្រឹម​តែ​កាប់​បំផ្លាញ​ព្រៃឈើ​នោះ​ទេ ថែម​ទាំង​ដឹកឈើ​ធ្វើអោយ​ខូច​ផ្លូវ និង​ស្ពាន​ទៀតផង ជាក់ស្តែង​នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៦  បណ្ដាល​ឲ្យ​បាក់ស្ពាន នៅ ចំណុច ភូមិ​ជយ័​សេនា ឃុំ​កោះស្លា ស្រុក​ឈូក ខេត្ត​កំពត​។

​កាលណោះ កម្លាំង​សមត្ថកិច្ច​ចម្រុះ ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា បាន​ចុះ​ទៅ​បង្ក្រាប និង​ឆែកឆេរ​ឃ្លាំង​ស្តុក​ឈើ​របស់​ឈ្មួញ​នេះ​រឹប​អូ​សបាន​ឈើ​ជា​ច្រើន ដែល​មាន​ទីតាំង​ចំនួន​៨​កន្លែង ស្ថិតនៅ​ភូមិ​គោក ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ៕

IMG-20170405-WA0018

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 1773 ខេមរបុត្រ | Khemarakbott News. All rights reserved. XHTML / CSS Valid.