សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ យើងខ្ញុំ
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧

សព​សម្ដេច​វិបុល​បញ្ញា​សុខ​អាន​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ទីស្ដីកា​រ​គណៈរដ្ឋមន្ត្រី​បាន​ដឹក​តាម​យន្តហោះ​មក​ដល់​ភ្នំពេញ​ហើយ​

ភ្នំពេញ​៖  សព់​សម្តេច​វិបុល​បញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ដឹក​តាម​យន្តហោះ​ពី​ទីក្រុង​ប៉េកាំង ប្រទេស​ចិន បាន​មកដល់​ព្រលាន​យន្តហោះ អន្តរជាតិ​ភ្នំពេញ ប្រទេស​កម្ពុជា​ហើយ នៅវេលា​ម៉ោង​៥៖០៤​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០១៧​។​

​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​គណៈប្រតិភូ​មួយ​ចំនួន​ក៏​បាន​អញ្ជើញ​មកដល់​កម្ពុជា​ផងដែរ​។​

​សព​សម្តេច​វិបុល​បញ្ញា សុខ អាន ត្រូវបាន​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ស្ថិតនៅ​ផ្ទះ​លេខ​៧០ ផ្លូវ​២១៤ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។​

​សូម​ជំរាប​ថា សម្តេច​វិបុល​បញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ទទួលមរណភាព​នៅវេលា​ម៉ោង ៦៖៣២​នាទី​ល្ងាច នា​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៧​នេះ ក្នុង​ជន្មាយុ​៦៦​ឆ្នាំ ដោយ​រោគាពាធ​។ សម្តេច​វិបុល​បញ្ញា​សុខ​អាន​គឺជា​អ្នក​មាន​គុណបំណាច់​ដ៏​ធំធេង​មួយ ក្នុង​ការបំពេញ​ការងា​រ និង​ពលី​គ្រប់យ៉ាង ដើម្បី​បុព្វហេតុ​ជាតិ​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​សេចក្តីសម្រេច​មួយ ដោយ​បង្កើត​គណៈកម្មការ ដើម្បី​រៀបចំ​បុណ្យសព សម្តេច​វិបុល​បញ្ញា សុខ អាន​ឧបនាយក រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​។ គណៈកម្មការ​រៀបចំ​បុណ្យ​សព​នេះ​ដឹកនាំ​ដោយ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈន ជា​ប្រធាន និង សម្តេច​ព្រះ​ពោធិ​វង្ស អំ លឹម​ហេង ព្រះសង្ឃ​នាយករង​ទី​២ នៃ​ព្រះរាជា​ណាក​ចក្រ​កម្ពុជា ជា​អនុប្រធាន រួមទាំង​សមាជិក​ជាច្រើន​ទៀត​ផង​ដែរ​៕

samdachvibolpanhasokan2 IMG20170316pv1 (8) IMG20170316pv1 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2079 ខេមរបុត្រ | Khemarakbott News. All rights reserved. XHTML / CSS Valid.