សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ យើងខ្ញុំ
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧

​គេ​សង្ស័យ​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង បើកភ្លើង​ខៀវ ដល់​អ្នករកស៊ី​រត់ពន្ធ​សាំង​តាម​ច្រកព្រំដែន អត់​រវល់​លិខិត​បទបញ្ជា​លេខ ០១​ប​.​ប​

បទល្មើស​គេចពន្ធ​កើតមាន​គ្រប់​ច្រកចេញ​ចូល​តាម​ព្រំដែន ពិសេស​ការរត់ពន្ធ​សាំង​គគ្រឹកគគ្រេង នាបច្ចុប្បន្ន​នៅតាម ច្រកព្រំដែន​ប៉ែក​ខាងលិច​ប្រទេស ខណៈ​ដែល​គយ​ប្រឹង​អួតថា ស្ថាប័ន​ខ្លួន​ប្រមូល​ពន្ធ​បាន​ច្រើន ។​

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​បទបញ្ជា​លេខ ០១ ប​.​ប ចុះ​ថ្ងៃ​ទី ០៩ ខែតុលា ឆ្នាំ​២០១៦ ចុះហត្ថលេខា ដោយ​សម្តេច តេ​ជោ សែន ផ្ទាល់ ក្នុង​ហេតុផល​បញ្ចៀស​ការប៉ះពាល់​ដល់​ចំណូល​ពន្ធ និង​ការប្រកួតប្រជែង​ពាណិជ្ជកម្ម ។ យោងតាម​លិខិត​បទបញ្ជា​លេខ ០១​ប​.​ប ខាងលើ​នោះ បាន​បញ្ជា​ដល់​កងកម្លាំង​គ្រប់​ប្រភេទ និង​អាជ្ញាធរ​ដែនដី ឱ្យ​ចូលរួម​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ដោយ​ស្មោះស្ម័គ្រ និង​សកម្ម​បំផុត​ក្នុង​ការបើក​ប្រតិបត្តិការ​បង្ក្រាប ដែល​នឹង​ចែក ចេញ ជា​ពីរ​ប្រភេទ គឺ​ប្រភេទ​ទី ០១ លំដាប់​ថ្នាក់​ជាតិ ដោយ​អន្តរក្រសួង ឯ​ប្រភេទ​ទី ០២ លំដាប់ថ្នាក់​មធ្យម ត្រឹម​ថ្នាក់​ខេត្ត​ដែល មើល​ទៅ​ដូច​ជា​មិន​ធម្មតា​ទេ ។​

​ទោះ​បី​រាជរដ្ឋាភិបាល​សម្តេច​តេជោ សែន ចេញ​បទបញ្ជា​ថ្មី​ដូច​ខាង​លើក្តី តើ​នឹង​មាន​ប្រសិទ្ធភាព​បង្ក្រាប​ការរត់ពន្ធ​បាន ឬទេ បើ​ការរត់ពន្ធ​សាំង និង​ហ្គាស​តាម​ព្រំដែន​ប៉ែក​ខាងលិច ដែល​កំពុង​កើតមាន​យ៉ាង​គគ្រឹកគគ្រេង ធ្វើឱ្យ​បាត់​ចំណូល​ពន្ធ​រាប់ លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំៗ ហើយ​ថែមទាំង​មាន​វិសមភាព ក្នុង​ការប្រកួតប្រជែង​ពាណិជ្ជកម្ម​បែបនេះ​នោះ ។ មេ​គយ​ដែលមាន តួនាទី​បង្ក្រាប​បទល្មើស​រត់ពន្ធ​នៅ​ខេត្ត​បាត់ដំបង គឺ​លោក ឈុន សុភមង្គល ដែល​ជា​មេ​សាខាគយ​ខេត្ត​បាត់ដំបង ត្រូវបាន​គេ​ដាក់​ការសង្ស័យថា ប្រសិន​បើ​លោក​មិន​បាន​ឃុបឃិត​ជាមួយ​គយ​ជា​កូនចៅ​ប្រចាំការ​តាម​ប៉ុស្តិ៍ គ្រប់​ច្រក​ចេញ​ចូល​តាម​ព្រំដែន តាមរយៈ​ការធ្វើ​មិនដឹង​មិន​ឮ​ក្នុង​រក​ការ​ស៊ី​រត់ពន្ធ​សាំង និង​ទំនិញ តាម​ច្រក​ទាំងឡាយ ដូចជា​ច្រក​សំពៅ​លូន ឡែម កំរៀង ភ្នំព្រឹក ជា​ដើម​នោះ តើ​បទល្មើស​ទាំងនេះ​អាច​នឹង​កើត​មាន​សកម្ម​ឬទេ ។​

​ពាក់ព័ន្ធ​នឹង​ការ ការរកស៊ី​រត់ពន្ធ​សាំង និង​ទំនិញ​ផ្សេងៗ​បាន​ប្រព្រឹត្តទៅ​ដោយ​រលូន ហើយ​ការងារ​រកស៊ី​ទុច្ចរិត​មិន​បង់ពន្ធ​មិន​គ្រប់ នោះ គេ​សង្ស័យថា មិនមែន​លោក មង្គល មិនដឹង​នោះ​ទេ តែ​ទំនង​ជា​កន្ទេល​ធំ​បន្លំ​ដេក​តែ​ម្តង តាមរយៈ​ការធ្វើ​មិនដឹងមិនឮ និង​មិន​បង្ក្រាប​តែម្តង ដែល​គេ​ហៅ​ឱ្យ​ស្រួល​ស្តាប់​ថា បើកភ្លើង​ខៀវ ។​

​ដូច្នេះ​បទបញ្ជា​លេខ ០១.​ប​.​ប ដែល​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី ០៩ ខែតុលា ឆ្នាំ​២០១៦ ដោយ​សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​នឹង​មាន​ប្រសិទ្ធភាព ឬ​អត់​នោះ លុះត្រាតែ​មេ​គយ​នៅតាម​ទិស​យកចិត្តទុកដាក់​អនុវត្ត​បទ​បញ្ជា​ឲ្យបាន​ខ្ពស់ កុំ​គ្រាន់តែ​យក​លេស​ថា​លើស​ផែនការ ហើយ​បណ្តោយ​ឲ្យមាន​វិសមភា​ព​ដូចនេះ ។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មជ្ឈដ្ឋាន​នានា​សង្ឃឹមថា នឹងមាន​ការ​​យកចិត្ត​ទុក​ឲ្យបាន​ខ្ពស់​ថែម​ទៀត ដើម្បី​ទប់ស្កាត់​នូវ​បទល្មើស​នានា ជាពិសេស ខេត្ត​បាត់ដំបង ដើម្បី​លើក​តំកើង​ស្មារតី​បទបញ្ជា​លេខ ០១.​ប​.​ប ក៏​ដូច​ជា​លើក​ដំកើង​ចំណូល​ពន្ធ​ជូន​រដ្ឋ លើសពីនេះ គឺ​ដើម្បី​ឲ្យមាន​សមភាព​ក្នុងការ​ប្រកួតប្រជែង​ធ្វើ​អាជីវកម្ម ដែល​ជា​ការលើកទឹកចិត្ត​ដល់​វិនិយោគគិន​ផងដែរ ៕

mangkul_kunnhoemb1

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​តាមដានសង្គម, ស្រាវជ្រាវ និង សង្គម

Recent Posts

Bookmark and Promote!

© 1952 ខេមរបុត្រ | Khemarakbott News. All rights reserved. XHTML / CSS Valid.