សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ យើងខ្ញុំ
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧

លោក​ឧកញ៉ា​ផ្កាយ​មួយ តុ​ប វី​រ៉ា​ដា ក្លាយ​ជា​ឈ្មួញ រកស៊ី​ដឹក​ឈើ​ដ៏​ធំ​សម្បើម ចេញ​ទៅ​វៀតណាម តាម​ច្រកព្រំដែន​ទ្វេរ​ភាគី ឡា​ប៉ា​ខេ​

ខេត្ត​មណ្ឌលគិរី ៖ លោក ឧកញ៉ា តុ​ប វី​រ៉ា​ដា មាន​ឋានៈ ឧត្តមសេនីយត្រី និង​ជា​មេបញ្ជាការរង​យោធភូមិ​ភាគ ទី​១ បាន​ក្លាយ​ជា​ឈ្មួញ​រកស៊ី  ឈើ​ខុសច្បាប់​ដ៏​ធំ​សម្បើម ប្រចាំ​ខេត្ត​មណ្ឌល​គី​រី ហើយ  សព្វថ្ងៃនេះ លោក តុ​ប វី​រ៉ា​ដា  កំពុងតែ​ធ្វើ​សកម្មភាព​ដឹក ជញ្ជូន​ឈើ​យ៉ាង​សកម្ម​ចេញ ពី​តំបន់​ស្រុក​កោះ​ញែក ខេត្ត  មណ្ឌលគិរី តាម​រថយន្ត​យី​ឌុប  ទៅ​លក់​នៅ​ប្រទេស​វៀតណាម  ដោយ​នាំ​ចេញ​តាម​ច្រកព្រំដែន  ទ្វេរ​ភាគី​ឡា​បា​ខេ​យ៉ាង​រលូន​។​

​ប្រភព​បាន​ឱ្យដឹងថា​ឈ្មួញ  ឈើ​ឈ្មោះ តុ​ប វី​រ៉ា​ដា បាន ប្រើប្រាស់​រថយន្ត​ម៉ាក​យី​ឌុប  ជាច្រើន​គ្រឿង ក្នុង​ការដឹក ជញ្ជូន​ឈើ​ចេញពី​ព្រៃ​រួច​បន្ត នាំចេញ​ទៅ​កាន់​ប្រទេស​វៀត ណា​ម​តាម​ច្រកព្រំដែន​ទ្វេរ​ភាគី​ឡា​បា​ខេ ដោយ​មាន​ការ  សម្របសម្រួល​និង​ឃុបឃិត​ពី  មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​ច្រក ព្រំដែន ជាពិសេស​គឺ​ជំនាញ  រដ្ឋបាល​ព្រៃឈើ​តែម្តង ដែល  មាន​លោក វង្ស សុខ​សេរី ជា នាយខ​ណ្ឌ ។

​លោក​ឧកញ៉ា តុ​ប វី​រ៉ា​ដា  បាន​ប្រើប្រាស់​កម្លាំង​យ៉ាងច្រើន  ក្នុង​មុខ​របរជំនួញ​ឈើ​ខុស ច្បាប់ ហើយ​ប្រើ​រូបភាព​ជា  ជំហរ​មិន​លាក់បាំង សមត្ថកិច្ច  ឬ​មន្ត្រី​ជំនាញ នោះឡើយ ។​

​ប្រភព​បាន​ធ្លោយ​ឱ្យដឹង  ថា លោក​ឧកញ៉ា​ផ្កាយ​មួយ  តុ​ប វី​រ៉ា​ដា អតីត​ជា​មេការ​ដ៏ ជំនាញ​របស់​ក្រុមហ៊ុន ទ្រី​ភាព  និង​ជា​ឈ្មួញ​ដែល​មាន​បទពិសោធន៍ និង​ទំនាក់ទំនង  ដោយ​រលូន ជាមួយនឹង​មន្ត្រី  សំខាន់ៗ​ដូចជា ផ្នែក​រដ្ឋបាល ព្រៃឈើ​ជា​ដើម​អញ្ចឹង​ហើយ  បាន​ជា​មុខរបរ​មិនសូវ​ស្រប ច្បាប់​របស់​គាត់​មិន​ដែល​មាន ការបង្ក្រាប នោះឡើយ ។

​ប្រជាពលរដ្ឋ​ស្រុក​កោះ​ញែក​បាន​ឱ្យដឹងថា ទាំង​ព្រៃ  ឈើ​ទាំង​ផ្លូវ​គមនាគមន៍ នៅ  តំបន់​នោះ ត្រូវ​បំផ្លិចបំផ្លាញ   អស់​ហើយ​ដោយសារ​តែ​ក្រុម ឈ្មួញ​ឈើ ជាពិសេស​ឈ្មួញ  ឈ្មោះ តុ​ប រី​រ៉ា​ដា នេះហើយ  តំបន់​នោះ អ្នកណា​ក៏​ស្គាល់  ឈ្មួញ​ឈើ​ដ៏​ល្បីល្បាញ​ម្នាក់ នេះដែរ ៕

 

wood_mundulkiri (1)

wood_mundulkiri (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​តាមដានសង្គម, ស្រាវជ្រាវ និង សង្គម

Recent Posts

Bookmark and Promote!

© 1670 ខេមរបុត្រ | Khemarakbott News. All rights reserved. XHTML / CSS Valid.