សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ យើងខ្ញុំ
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧

គ្រាប់មីន​មិនទាន់​ផ្ទុះ​ត្រូវបាន​ស៊ីម៉ាក់​រកឃើញ​នៅ​ស្រុក​សង្កែ​

ខេត្ត​បាត់ដំបង ៖ គ្រាប់មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ រាប់សិប​គ្រាប់ ត្រូវបាន​មន្ត្រី​ជំនាញ​ស៊ីម៉ាក់ រាវ​រកឃើញ​ជា​បន្តបន្ទាប់​នៅ​ព្រឹក​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៦​នៅតាម​បណ្តោយ ផ្លូវ​កៅស៊ូ​១​ខ្សែ​នៅ​ចំណុច​ក្រុមទី​១៧​ស្ថិតក្នុង​ភូមិ​អូរ​មូន្នី​១​ឃុំ​អន្លង់​វិល​ស្រុក​សង្កែ​ខេត្ត​បាត់ដំបង ។​

​លោក ស៊ុន សុវណ្ណ អធិការ​ស្រុក​សង្កែ​បានអោយដឹងថា ៖ ក្រោយពី​ទទួលបាន​សេចក្ដីរាយការណ៍ ពី​ប្រជាពលរដ្ឋ​កាលពី​រសៀល​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៦​ថា បាន​ប្រទះឃើញ​គ្រាប់​ជាច្រើន​នៅក្នុង​ព្រៃ​តាម​ដងផ្លូវ​ចំណុច​ក្រុមទី ១៧ ស្ថិតក្នុង​ភូមិ​អូរ​មូន្នី​១ ឃុំ​អន្លង់​វិល ស្រុក​សង្កែ​ភ្លាមៗ​នោះ លោក​ក៏​បាន​ចុះទៅពិនិត្យ​មើល និង​រាយការណ៍​បន្តទៅ​មន្ត្រី​ជំនាញ​ស៊ីម៉ាក់ ដើម្បី​ចុះ​មក​ប្រមូល​យក​ទៅ​ធ្វើ​ការកម្ទេច​ចោល ។​

​លោកស្រី ហម ចន្ថា ប្រធាន​អប់រំ​ផ្សព្វផ្សាយ និង​សម្របសម្រួល​កា​ងារ​កងឯកភាព​កំចាត់​ម៉ី​នទី​២ ប្រចាំ​ខេត្ត​បាត់ដំបង​បានអោយ​ដឹង​ដែរ​ថា ៖ ក្រោយពី​ទទួល​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ថា មាន​ករណី​ប្រទះឃើញ​គ្រាប់មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​គ្រាប់​នៅ​ចំណុច​ខាងលើ នៅ​ព្រឹក​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៦ លោកស្រី​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ស៊ីម៉ាក់​ចុះមក និង​ធ្វើ​ការរាវ​រកឃើញ​ជា​បន្តបន្ទាប់​រួម​មាន ៖
-​គ្រាប់​ប្រភេទ​ត្បាល់​៦០​មី​លី​ម៉ែត្រ​ចំនួន​១២​គ្រាប់​។​
​កន្ទុយ​គ្រាប់​ត្បាល់​៦០​មី​លី​ម៉ែត្រ​បូក​និង​កន្ទុយ​គ្រាប់​ត្បាល់​១០០​មី​លី​ម៉ែត្រ​សរុប​ចំនួន​៣៥​គ្រាប់​។​
-​គ្រាប់​B40​ចំនួន​៣​គ្រាប់​
-​គ្រាប់​B41​ចំនួន​១​គ្រាប់​
-​ម៉ី​ន​ស្គ​ចំនួន​១៣​គ្រាប់​
-​គ្រាប់​រ៉ូកែត​107​មី​លី​ម៉ែត្រ​ចំនួន​១​គ្រាប់​។​

​លោកស្រី​បន្ត​ថា ៖ គ្រាប់​ទាំងអស់នេះ​ត្រូវ​បាន​បន្សល់ទុក ពី​សម័យ​សង្គ្រាម​មាន​មួយចំនួន​ខូច និង​មួយចំនួនទៀត​នៅ​អាច​ផ្ទុះ​សំលាប់​ជីវិត​មនុស្ស និង​សត្វ​បាន​។ ក្រោយពី​ធ្វើការ​ពិនិត្យ និង​ប្រមូល​រួចរាល់​ហើយ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ស៊ីម៉ាក់ បាន​សន្និដ្ឋានថា ទំនង​ប្រហែលជា​ខាង​ស្តង់​អេតចាយ ជា​អ្នក​ដឹក​យក​មក​ចោល ។​

​បច្ចុប្បន្ន គ្រាប់​ម៉ី​ន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ទាំងអស់​នេះ​ត្រូវបាន​មន្ត្រី​ជំនាញ​ស៊ីម៉ាក់​យកទៅ​រក្សាទុក ដើម្បី​ធ្វើ​ការដុត​កំទេចចោល ។​

​ក្នុងនាម​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ស៊ីម៉ាក់​សំណូមពរ​សុំអោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បើ​សិន​បាន​ប្រទះ​ឃើញ​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ទីកន្លែង​ណា សូម​រាយការណ៍​មក​កាន់​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​ស៊ីម៉ាក់ ដើម្បី​ចុះ​យកមក​ធ្វើ​ការប្រមូល​ដុត​កំទេច​ចោល ៕

ប្រភព ៖ បងពេជ្រ

 

IMG-20161007-WA0034

IMG-20161007-WA0033

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 1976 ខេមរបុត្រ | Khemarakbott News. All rights reserved. XHTML / CSS Valid.