សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ យើងខ្ញុំ
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧

សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ជួប​លោកជំទាវ អគ្គលេខាធិការ អង្គការ​សហប្រជាជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី

នៅ​ល្ងាច​ថ្ងៃទី១៥តុលា នា​វិមាន​សន្តិភាព សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អនុញ្ញាតឱ្យ​លោកជំទាវ Michael JEAN អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី ចូលជួប​សំដែង​ការគួរសម និង ពិភាក្សា​ការងារ ។ ក្នុងជំនួប​នេះ លោកជំទាវ Michael JEAN បាន​គោរព​ជំរាបជូន​សម្តេច​ថា លោកជំទាវ ធ្លាប់បាន​មកកាន់​កម្ពុ​ជា កាលពី​ឆ្នាំ២០១៤ ហើយ​មកដល់ពេលនេះ លោកជំទាវ បាន​មើលឃើញ កម្ពុជា មានការ​អភិវឌ្ឍ​រីកចម្រើន​ប្រកបដោយ​ភាពស្វាហាប់។ ក្នុងន័យនេះ លោកជំទាវ Michael JEAN បាន​គោរព​សុំ​ស្វែងយល់​ពីស​ម្តេច​តេ​ជោ នូវ​កត្តា​រីកចំរើន​ខាង​សេដ្ឋកិច្ច និង​កត្តា​រក្សាសុខ​សន្តិភាព របស់​កម្ពុជា ដើម្បី​ដាក់​ប​ញ្ជូ​ល​ត្រៀម​រៀបចំ​សម្រាប់​កិច្ចប្រជុំ​ហ្វ្រ​ង់​កូ​ហ្វូ​នី នៅ​ម៉ា​ដា​កា​ស្ការ នាពេល​ខាងមុខនេះ។

ជាការ​ឆ្លើយតប សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ជំរាបជូន​ថា យើង​គប្បី​សំឡឹងមើល​ក្នុងចំណោម សមាជិក អង្គការ​ហ្វ្រ​ង់​កូ​ហ្វូ​នី អំពី​អ្វីដែល​យើង​អាចធ្វើ​បាន និង អ្វីដែល​យើង​បានធ្វើ​រួចហើយ​រួមគ្នា ឬក៏​លើកទឹកចិត្ត​ឱ្យ​សមាជិក ទាំងអស់​ត្រូវធ្វើ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​គឺត្រូវធ្វើ​ការរួម​គ្នា ប្រកបដោយ​សាមគ្គីភាព និង​ភាពរឹងមាំ ឆ្ពោះទៅមុខ គឺ​ធ្វើយ៉ាងណា កុំ​ឱ្យមាន​គម្លាត រវាង​មិន​ត្រឹមតែ​ធន​ទ្រព្យសម្បត្តិ​ទេ ត្រូវមាន​ទាំង​ការអភិវឌ្ឍ និង​ការបោះ​ជំហាន​ឆ្ពោះទៅមុខ៕

 

 

ប្រភព ៖ facebook សម្តេចតេជោ ហ៊ុន សែន

ប្រភព ៖ facebook សម្តេចតេជោ ហ៊ុន សែន

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 1829 ខេមរបុត្រ | Khemarakbott News. All rights reserved. XHTML / CSS Valid.