សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ យើងខ្ញុំ
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧

អ្នកកាសែត​ជើងចាស់ លោក សេក បរិសុទ្ធ បាន​ទទួលមរណភាព ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

ក្រចេះ ៖ លោក សេក បរិសុទ្ធ អ្នកកាសែត​ចាស់វស្សា បាន​បាត់បង់​ជីវិត​ហើយ ដោយ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត នៅ​ទឹកដី​ស្រុក​សំបូរ ខេត្ត​ក្រចេះ ។ ហេតុការណ៍​ដ៏​រន្ធត់​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៦​នេះ ម្សិលម៉ិញ​នេះ ។​

​អធិការនគរបាល​ស្រុក​សំបូរ ខេត្ត​ក្រចេះ បានបញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣៖៣៥​នាទី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៦​នេះ ស្ថិត​នៅ​ចំណុច​អូរ​កណ្តៀរ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​ផ្លូវជាតិ​លេខ​៧ ក្រចេះ​-​ស្ទឹងត្រែង​។​

​មន្ត្រីនគរបាល​បាន​បញ្ជាក់ទៀតថា គ្រោះថ្នាក់​ចរាច​រណ៍បង្ក​ដោយ​ខ្លួនឯង នៅ​ពេល​រថយន្ត​ម៉ាក​ហ្វតព​ណ៌​មាស​ពាក់​ស្លាក​លេខ OMG442002 របស់​អង្គការ AEA ធ្វើដំណើរ​ពី​ទិស​ត្បូង​ទៅ​ជើង​ដល់​ចំណុចកើតហេតុ​គេច​ក្មេង​រត់​ឆ្លងកាត់​ផ្លូវ បណ្តាលអោយ​ក្រឡាប់ បណ្តាល​ឲ្យ​លោក សេក បរិសុទ្ធ ដែល​អង្គុយ​នៅ​ខាង​មុខ ជាប់​ជាមួយ​តៃកុង គៀប​ជាប់​ជាមួយ​រថយន្ត ស្លាប់​ភ្លាមៗ​តែម្តង​។ ដោយឡែក​ជនរងគ្រោះ​២​នាក់​ទៀត មាន​ស្រី​ម្នាក់​អង្គុយ​ពីក្រោយ បាន​រងរបួស​ធ្ងន់​ស្រាល​។​

​ស្នងការ​នគរបាល​ខេត្ត​ក្រចេះ លោក​ឧត្តមសេនីយ៍ត្រី លន់ សុផាត បានបញ្ជាក់​ថា ក្រោយ​កើតហេតុ​ភ្លាមៗ លោក​បាន​បញ្ជា​ឲ្យកម្លាំង​នគរបាល​ទាំង​ថ្នាក់ស្ន​ង​ការ ថ្នាក់​អធិការ និង​មូលដ្ឋាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ហើយ ដោយ​ជួយ​បញ្ជូន​ជនរងគ្រោះ​ដែល​រង​របួស​ទៅ​មន្ទីរពេទ្យ ហើយ​ជួយ​រក្សា និង​ទុកដាក់​សព ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​មក​ទទួលយក​។​

​គួរ​បញ្ជាក់​បន្ថែមថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ លោក សេក បរិសុទ្ធ រួម​ដំណើរ​ជាមួយ​បុគ្គលិក​២​នាក់​ទៀត របស់លោក កំពុង​ធ្វើដំណើរ​ទៅ​បំពេញ​បេសកកម្ម​ការងា​រ​ខេត្ត​រតនគិរី (​លោក​អង្គុយ​ខាង​មុខ​ជាប់​តៃកុង​) ស្រាប់តែ​ដល់​ស្រុក​សំបូរ ខេត្ត​ក្រចេះ ក៏​ជួប​គ្រោះ​អកុសល​តែម្តង ខណៈ​រថយន្ត​ដែល​លោក​ជិះ បាន​បើក​គេច​ក្មេង ហើយ​ឡាន​ធ្លាក់​ទៅ​ម្ខាង​ផ្លូវ ។​

លោក សេក បរិសុទ្ធ គឺជា​គ្រូ​បង្រៀន​អ្នកសារព័ត៌មាន នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ហើយ​លោក​ក៏​ធ្លាប់​បាន​បង្រៀន​វគ្គ​ខ្លីៗ ដល់​អ្នកកាសែត​កម្ពុជា​ជាច្រើន​នាក់​ផងដែរ​។ សូម​ដួង​វិញ្ញាណក្ខន្ធ​របស់​លោក ទៅកាន់​សុខ​គតិ​ភព កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

 

 

sekbrisoth IMG-20161017-WA0039 IMG-20161017-WA0035

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 1940 ខេមរបុត្រ | Khemarakbott News. All rights reserved. XHTML / CSS Valid.