សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ យើងខ្ញុំ
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧

បញ្ចុះ​បឋមសិលា សាងសង់​ព្រះវិហារ​ថ្មី ក្នុង​វត្ត​ព្រះពុទ្ធ​គី​រី​រតនា​រាម ហៅ វត្ត​ន៍​ត្រពាំង​ក្រហម

​ខេត្ត​រតនគីរី ៖ ឯកឧត្ដម ខៀវ កាញ្ញារិទ្ធ រដ្ឋ​ក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា សាងសង់​ព្រះវិហារ​ថ្មី ក្នុង​វត្ត​ព្រះពុទ្ធ​គី​រី​រតនា​រាម ហៅ វត្ត​ន៍​ត្រពាំង​ក្រហម ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រហម ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្ត​រតនគីរី​ កាលពីព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៥  ។​

​ពិធី ​នេះ​មាន​ការអញ្ជើញ​ចូលរួម ពី​លោក​អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​ជំវិញ​ខេត្ត មេបញ្ជាការ មេបញ្ជាការរង​កងកម្លាំងប្រដាប់អាវុ​ធទាំង​បី​ប្រភេទ ពុទ្ធ​បរិស័ទ្ធ​ចំណុះជើងវត្ត លោកគ្រូ អ្នកគ្រូ ព្រមទាំង​សិស្សានុសិស្ស​ជាច្រើន​អ្នក​ទៀត​។​

​វត្ត​ព្រះពុទ្ធ​គី​រី​ រតនា​រាម ហៅ​វត្ត​ត្រពាំង​ក្រហម ជា​វត្ត​មួយ​ស្ថិត​នៅ​ជើងភ្នំ ចន្លោះ​ភូមិ​ត្រពាំង​ក្រហម​និង​ភូមិ​ត្រពាំង​ជ្រេះ ជាប់​ផ្លូវជាតិ​លេខ​៧៨ ពី​ខេត្ត​ស្ទឹង មក​ខេត្ត​រតនគីរី មាន​ចំងាយ​ប្រមាណ​ជា​៥០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​រតនគីរី​។​

​តាម ​ការបញ្ជាក់​ពី​ព្រះគ្រូ​ចៅអធិការ ព្រះនាម សេង ប៊ុនធឿន ថា វត្ត​ព្រះពុទ្ធ​គី​រី​រតនា​រាម ហៅ​វត្ត​ត្រពាំង​ក្រហម ត្រូវបាន​កសាង​ឡើង​នៅ​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​១០៩៩១ ដោយ​លោក​អាចរ្យ ចាប វ៉ែន ព្រមទាំង​ពុទ្ធបរិស័ទ នៅក្នុង​ឃុំ​ត្រពាំង​ក្រហម​។ ហើយ​វត្ត​នេះ​បាន​ឆ្លងកាត់​ការគ្រប់គ្រង​ដោយ​លោក​ចៅអធិកា​វត្ត​ជាច្រើន​អង្គ រហូតដល់​ដើមឆ្នាំ​២០១៥ ដោយ​ឃើញ​ស្ថានភាព​វត្ត​នេះ ពុំ​មាន​ចៅអធិការ​សម្រាប់​គ្រប់គ្រង​វត្ត​បន្ត ហើយ​ព្រះ​ចៅធិការវ​ត្តនី​មួយៗ គង់​នៅ​មិន​បាន​យូរ​នោះ ទើប​សាលា​គណ ព្រមទាំង​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត បាន​និមន្ត​ព្រះអង្គ​អោយ​គង់នៅ​ជា​ចៅអធិការ​វត្ត​នេះ ដើម្បី​គ្រប់គ្រង​ដឹកនាំ​កសាង នូវ​សមិទ្ធិផល​ផ្សេងៗ ក្នុង​ទី​អារាម​នេះ​អោយមាន​ការរីកចំរើន សម្រាប់​ប្រជា​ពុទ្ធបរិស័ទ​គោរព​ប្រត្តិ​ប័ត​ព្រះពុទ្ទសាសនា រួម​និង​ការបណ្ដុះបណ្ដាល​ធនធាន​ព្រះសង្ឃ​ផង​ដែរ​។ ព្រះអង្គ​បាន​បន្តថា ព្រះវិហារ ដែល​ត្រូវ​បញ្ចុះ​បឋមសិលា​សាងសង់​នៅពេលនេះ​មាន​ទំហំ​១៣​ម៉ែត្រ​គុណ​និង​២៤​ ម៉ែត្រ គ្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជា​៣០​ម៉ឺន​ដ​ល្លា សម្រាប់​ទុក​ជា​ទីសក្ការៈ​បូរ​ជា​នៃ​ព្រះពុទ្ធសាសនា​។​

មាន​ប្រសាសន៍ ​ សំណេះសំណាល​នា​ឧកាស​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​សំដែង​នូវ​ក្ដី​កោត​ស​សើរ ដល់​ព្រះចៅអធិការ លោក​អាចារ្យ ដែល​បាន​ស្ថាបនា​កសាង​សមិទ្ធផល​ផ្សេងៗ​ក្នុង​វត្ត និង ផ្ដួចផ្ដើម កសាង​ព្រះវិហារ​ថ្មី​នេះ​។ ឯកឧត្ដម​បាន​សំណូមពរ​ថា សូមអោយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ចូលរួម​ដំណើរការ​សាងសង់​ព្រះវិហារ​ថ្មី​នេះ​អោយបាន​សម្រេច​ជា​ស្ថាពរ​។ ​

​ក្នុង​ឧកាស​នោះ ឯកឧត្ដម​បាន​នាំយក​បច្ច័យ​ចំនួន ២៣២០ ដុល្លា និង​ប្រាក់​ចំនួន​៧​លាន​រៀល ព្រមទាំង​បច្ច័យ​របស់​ឯកឧត្ដម​អភិបាលខេត្ត​ចំនួន ១០០០ ដុល្លា​ផង​ដែរ សំរាប់​ដំណើរការ​សាងសង់​ព្រះវិហារ​ថ្មី​នេះ​ ៕

2015_07_28b (2) 2015_07_28b (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 1989 ខេមរបុត្រ | Khemarakbott News. All rights reserved. XHTML / CSS Valid.