សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ យើងខ្ញុំ
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧

លោក​ស​ខេង និង​លោក សាយ ឈុំ ត្រូវបាន​ព្រះមហាក្សត្រ​សម្រេច​តែងតាំង​ជា សម្តេច

​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៥ ព្រះមហាក្សត្រ ឡាយព្រះហស្ថលេខា តែងតាំង​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា លោក​ស​ខេង និង​លោក​សាយ​ឈុំ ឡើង​ងារ​ជា​សម្តេច ។

​ព្រះមហាក្សត្រ បានសម្រេច​ព្រះរាជទាន​គោរម​ងារ លោក សាយ ឈុំ ជា​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ​។ រីឯ​ព្រះរាជក្រឹត្យ​មួយទៀត ព្រះមហាក្សត្រ បានសម្រេច​ព្រះរាជទាន​គោរម​ងារ លោក សខេង ជា​សម្តេច​ក្រឡាហោម ស ខេង​។​

​ក្នុង​ព្រះរាជក្រឹត្យ​ទាំង​ពីរ​នោះ ព្រះមហាក្សត្រ បាន​លើកឡើង​ថា លោក​ស​ខេង និង​លោក សាយឈុំ ជា​អ្នកដឹកនាំ​ដ៏​ឆ្នើម ជាទីគោរព​ស្រឡាញ់​របស់​ប្រជារាស្ត្រ បាន​ជួយ​ដឹកនាំ​ប្រជាជាតិ​កម្ពុជា តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​១៩៩៣ បាន​ចូលរួម​កសាង​ប្រព័ន្ធ​ច្បាប់ សំរាប់​ប្រើប្រាស់​ជា​ឧត្តម​ប្រយោជន៍​ដល់​សង្គមជាតិ ទទួលបាន​នូវ​សន្តិភាព ស្ថិរភាព ឯកភាព​ជាតិ ការអភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ ការពារ​លទ្ធិប្រជាធិបតេយ្យ និង​មាន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ល្អ ព្រមទាំង​រក្សាបាន​នូវ​ឯករាជ្យ​ជាតិ និង​បូរណភាព​ទឹកដី ក្រោម​កិច្ច​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច ហ៊ុន​សែន​។​

​ព្រះមហាក្សត្រ ក៏បាន​លើកឡើង​ថា លោក​ស​ខេង និង​លោក សាយ ឈុំ ជា​អ្នកដឹកនាំ​ដ៏​ឆ្នើម ជាទីគោរព​ស្រឡាញ់​របស់​ប្រជារាស្ត្រ មាន​ស្វាមីភក្តិ​ចំពោះ​រាជបល្ល័ង្គ ការពារ និង​គោរព​ព្រះពុទ្ធសាសណា ការពារ​យុត្តិធម៌​សង្គម ដើម្បី​និរន្តរភាព​រាជានិយម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

sorkheng_saychhum

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 1872 ខេមរបុត្រ | Khemarakbott News. All rights reserved. XHTML / CSS Valid.