សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ យើងខ្ញុំ
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧

លោក សាយ ឈុំ​ ត្រូវបាន​​សមាជិក​ព្រឹទ្ធសភា​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​ព្រឹទ្ធសភា ​ជំនួស សម្តេច ជា ស៊ីម​

​ភ្នំពេញ ៖ សមាជិក​ព្រឹទ្ធសភា​បោះឆ្នោត​ជ្រើសតាំង លោក សាយ ឈុំ​ប្រធាន​ព្រឹទ្ធសភា​និតិ​កាល​ទី​៣​ជំនួស សម្តេច ជា ស៊ីម និង​លោក នៃ ប៉េ​ណា ជាប់​ជា​អនុប្រធាន​ទី​១ បន្ទាប់ពី​សម្តេច ជា ស៊ីម​ប្រធានព្រឹទ្ធសភា​ចាស់​បាន​ទទួល​មរណភាព​។

​ការប្រកាស​លទ្ធផល នៃ​ការបោះឆ្នោត ប្រព្រឹត្តឡើង កាល​ល្ងាច​ថ្ងៃទី​០៩ ខែ​មិថុនា​ឆ្នាំ​២០១៥​នៅ​វិមាន​ព្រឹទ្ធសភា នៃ​កម្ពុជា រាជធានី​ភ្នំពេញ​។​

​សេចក្តីប្រកាស​ជា​ផ្លូវការ​នេះ បង្ហាញថា លោក សាយ ឈុំ ជាប់​ជា​ប្រធានព្រឹទ្ធសភា ក្រោម​សំឡេង​គាំទ្រ ៥២​សំឡេង នៃ​ចំនួន​សមាជិក​សភា​ទាំងមូល រីឯ​លោក នៃ ប៉េ​ណា ជាប់​ជា​អនុប្រធាន​ទី​១ ដោយ​សំឡេង​គាំទ្រ ៥១​សំឡេង​៕

2015_06_08rt3 (1) 2015_06_08rt3 (2)

8

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 1916 ខេមរបុត្រ | Khemarakbott News. All rights reserved. XHTML / CSS Valid.