សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ យើងខ្ញុំ
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧

សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ជា ស៊ីម បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​

​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ​៨៣ ឆ្នាំ ដោយ​រោគាពាធ​    ​កាលពី​វេលា​ម៉ោង​៣​និង​៤៥ នាទី ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ភូមិគ្រឹះ​លេខ​១២ ផ្លូវ​លេខ​៤៦២ សង្កាត់​ទន្លេបាសាក់ រាជធានី​ភ្នំពេញ​។​

​សេចក្តីជូនដំណឹង បានឲ្យដឹងថា គណបក្ស​ប្រជាជន​កម្ពុជា​មាន​ទុក្ខ​យ៉ាង​ក្រៀមក្រំ ដោយ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួលមរណភាព​នៅវេលា​ម៉ោង​៣ និង​៤៥ នាទី ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៥ ដោយ​រោគាពាធ​    ​បន្ទាប់ពី​សម្តេច ជា ស៊ីម ធ្វើដំណើរ ទៅ​ក្រៅប្រទេស​ដើម្បី​ព្យាបាល ជំងឺ ចាប់តាំងពី​ខែ​តុលា ឆ្នាំ ២០០០ កន្លងមក​។​

មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ប្រាប់ កាលពី​រសៀល​ថ្ងៃ​ទី​០៨ ខែមិថុនា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មានថា “​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួលមរណភាព កាលពី​វេលា​ម៉ោង​៣​និង​៤៥ នាទី ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៥ នៅ​គេហដ្ឋាន​របស់​សម្តេច​”​។​

​ចំណែក​សេចក្តីប្រកាស​ព័ត៌មាន​របស់ ព្រឹទ្ធសភា​ចុះ​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៥ បានឲ្យ​ដឹង​ដែរថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា មាន​សេចក្តីសោកស្តាយ ក្តុកក្តួល ក្រៀមក្រំ​បំផុត និង​សូម​ជម្រាប​ជូន​គ្រប់​ក្រសួង​ស្ថាប័ន អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ព្រះសង្ឃ បងប្អូន​ជនរួមជាតិ និង​អន្តរជាតិ មេត្តា​ជ្រាប​ថា សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈអធិបតី​កិត្តិយស​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​បាន​ទទួល​មរណភាព​ហើយ​តាម​ពេលវេលា និង​ម៉ោង​ខាងលើ​។ សព​របស់​សម្តេច​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណីជាតិ នៅ​ភូមិគ្រឹះ​លេខ​១២ ផ្លូវ​លេខ​៤៦២ សង្កាត់​ទន្លេបាសាក់ រាជធានី​ភ្នំពេញ​។​

​ដោយឡែក ទាក់ទង​និង​មរណភាព​របស់ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម នេះដែរ ទំព័រ​ហ្វេ​សប៊ុក​ផ្ទាល់​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​សម្តែង​ការសោកស្តាយ​ផងដែរ ចំពោះ​មរណភាព​របស់​សម្តេច ជា ស៊ីម នេះ ដោយ​បាន​សរសេរថា “​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កម្ពុជា សោកស្តាយ​យ៉ាងខ្លាំងបំផុត​ចំពោះ​ការបាត់បង់​សម្តេច ជា ស៊ីម អតីត​ប្រធាន​ព្រឹទ្ធសភាជាតិ និង ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ទទួលមរណភាព​ដោយ​ជរាពាធ​នៅថ្ងៃនេះ​។ កម្ពុជា​ចងចាំ​ជានិច្ច ចំពោះ​ការតស៊ូ និង​ពលី​កម្ម​គ្រប់យ៉ាង​ដែល​សម្តេច​បាន​លះបង់​ចំពោះ​ជាតិ និង​មាតុភូមិ ។

សូម​វិញ្ញាណក្ខន្ធ​សម្តេច​បាន​សោយសុខ​នៅ​ថា​ន​សុគតិភព​កុំបី​ខាន​” ៕

2015_05_08c 2015_06_08 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 1857 ខេមរបុត្រ | Khemarakbott News. All rights reserved. XHTML / CSS Valid.