សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ យើងខ្ញុំ
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧

គេ​សង្ស័យ​មាន​ការបិទបាំង និង​ការ​ឆ្លៀត​រក​ផលប្រយោជន៍ ក្នុងករណី ឆេះ​ក្លិប​កំសាន្ត ហ៊ិ​ប​ហ​ប់ គួរ ក្រសួងមហាផ្ទៃ មេត្តា​ត្រួតពិនិត្យ ដើម្បី​កុំ​ឲ្យ​ជន​ឆ្លៀត​ឱកាស​រក​ប្រយោជន៍​ពី​ជនរងគ្រោះ​

ករណី​ភ្លើង​ឆេះ​ក្លឹប​កម្សាន្ត​ពេល​រាត្រី​មួយកន្លែង នៅ​ខេត្ដ​សៀមរាប នា​ពេល​កណ្តាលរាត្រី ប្រមាណ​ជា​ម៉ោង ២ : ៣០​នាទី រំលង​អាធ្រា​ត ឈានចូល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ សម្លាប់​មនុស្ស ៥ នាក់  និង​ជនបរទេស​ផង​នោះ ត្រូវបាន​ប្រកាសថា មូលហេតុ​បណ្ដាលមកពី​ការឆ្លង​ចរន្តអគ្គិសនី ។ នៅក្នុង​ហេតុការណ៍ ដ៍​កាច សាហាវ​នេះ ធ្វើឱ្យ​ឆេះ ខូចខាត ឧបករណ៍ សម្ភារៈ​នៅ ក្នុង​ក្លឹប អស់​ទាំងស្រុង និង​រងរបួស មួយចំនួន ទៀតផង ។ ហើយ​អ្នក ដែល​រងគ្រោះ រហូតដល់ ស្លាប់ សុទ្ធសឹងតែ ជា​អ្នក​ចូល កំសាន្ត​ក្នុង​ក្លិប​នេះ ។​

​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា នៅក្នុង​ចន្លោះ​ម៉ោង ២ ជាង ក៏មាន ធំក្លិន ឈ្ងៀម ក្រុម​បុគ្គលិក​ក្លិប​ក៏​បិទ​ម៉ាស៊ីន ត្រជាក់ ទាំងអស់  តែ ក៏​នៅ តែ​មាន​ក្លិន​ឈ្ងៀម ។ ក្រោយមក ក្រោយមក​ក៏​ឃើញ មាន​ផ្សែង ហុយ​ចេញ ឡើង​ទៅ​លើដំបូល  ហើយ​ភ្លើង ក៏​ចាប់ ផ្តើម ឆេះ​ពីលើ​ពិ​ដាន ធ្លាក់​មក ធ្វើឱ្យ​តុ​កៅអី សា​ឡុង​ពួក ឆាបឆេះ​ឡើង​សន្ធោរ​សន្ធៅ​ធ្វើឱ្យ​ស្លាប់ និង​រងរ​បូស​ដល់​ភ្ញៀវ​តែម្តង ។​

​ក្នុងករណី​អគ្គិភ័យ​នេះ សេចក្តីរាយការណ៍​បានឲ្យដឹងថា សមត្ថកិច្ច បាន​ប្រើ រថយន្ត​ចំនួន ៦ គ្រឿង រថយន្ត កងរាជអាវុធហត្ថ​ខេត្ត ៣ គ្រឿង នគរបាល ខេត្ត ២​គ្រឿង និង អាកាស យានដ្ឋាន​អន្តរ ជាតិ​សៀមរាប​១​គ្រឿង ដោយ ប្រើប្រាស់ ទឹក​អស់​១៤​រថយន្ត ប៉ុន្តែ​សភាពការណ៍ បាន រលត់​ទាំងស្រុង​នៅវេលា​ម៉ោង ៥ ទៀប​ភ្លឺ ។

​ប៉ុន្តែ​យោងតាម​ប្រភព​ព័ត៌មាន​បាន​ដាក់​ការសង្ស័យថា ចំនួន​ជនរងគ្រោះ​អាច​នឹង​មាន​ចំនួន​ច្រើន​ជាង​នេះ ក្នុង​ហេតុការណ៍​អគ្គីភ័យ ដែល​មាន​រយៈពេល​ជិត ៣ ម៉ោង​ដ៏​គួរឲ្យ​រន្ធត់ ។ ករណី​នេះ​គឺ​បណ្តាល​មក​ពី​ក្រុម​សន្តិសុខ និង ម្ចាស់​រង្គសាល គឺជា​ត្រូវ​ទទួលខុសត្រូវ ។​

​ចំណុច​ដែល​គួរឲ្យ​សង្ស័យ​នោះ គឺ​នៅ​ត្រង់​ថា ខណៈពេល​ដែល​កំពុងធំ​ក្លិន​ឈ្ងៀម នោះ ក្រុម​សន្តិសុខ មិន​បាន​អនុញ្ឡាត​ឲ្យ​ភ្ញៀវ​ចូល​ទៅ​កំសាន្ត​ចេញ​ទៅ​ក្រៅ​នោះទេ ដោយ​ទ្វារ​ត្រូវ​បាន​បិទ​ជិត​ដើម្បី​ទូទាត់​ប្រាក់​សិន  បញ្ហា​នេះ ហើយ​ជា​មូលហេតុ​ដែល​ធ្វើឱ្យ​មនុស្ស​ស្លាប់ និង​របួស​ច្រើន​នោះ  ដែល​នេះ​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ នៃ​ក្រុម​ម្ចាស់​ក្លិប​កំសាន្ត និង​ក្រុម​សន្តិសុខ​នោះ ។​

​ករណី​ដោយឡែក​ទៀត គឺ​ក្រោយពេល​កើតហេតុ យានជំនិះ​របស់​អ្នក​ចូល​កំសាន្ត ត្រូវ​បាន​រក្សាទុក​នៅ​ក្នុង​កន្លែង​កំសាន្ត  ដែល​មិន​មាន​ការដឹង​ពី​ចំនួន​យានយន្ត ត្រូវបាន​គេ​សង្ស័យ​ថា​កំពុង​ត្រូវបាន​គេ​លួច​បញ្ចេញ​ទៅ​ទី​ផ្សេង ដើម្បី​ផលប្រយោជន៍​បុគ្គល​ផ្ទាល់ខ្លួន ។​

​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា ក្រោយ​ហេតុការណ៍​អគ្គិភ័យ​នេះ ពេល​ចេញ​ចូល​មក​បម្រើ​ការងារ  ក្រុម​សន្តិសុខ​ហាក់ដូចជា​មាន​ការលាក់លៀម ដោយ​ធ្វើ​ដូច​លួច​ចូល​យ៉ាង​ដូច្នេះ គឺ​ពេលចេញ​-​ចូល គេ​បង្ហើ​រប​ទ្វារ​តែ​ល្មម​ចេញចូល​ប៉ុណ្ណោះ ខុស​ពី​សព្វមួយដង ដែល​នេះ​ការ​ករណី​គួរ​សង្ស័យ​ពី​ការ​លាក់កំបាំង​អ្វីមួយ ។​ ​សេចក្តីរាយការណ៍​ ចុងក្រោយ​បានឲ្យដឹងថា បន្ទាប់​ពី​ភាពមិនប្រក្រតី​ដូច្នេះ ឭ​សូរ​ថា មាន​ការដាក់​កម្លាំង​សមត្ថកិច្ច​ទៅ​កាន់​ក្លិប​កំសាន្ត​នោះ​ហើយ ប៉ុន្តែ​មិន​ទាន់​ដឹងថា សមត្ថកិច្ច​នឹង​ចាត់​វិធានការ​យ៉ាងណា​នោះ​ទេ ។​

ពាក់​ព័ន្ធនឹងបញ្ហានេះ ក្រសួងមហាផ្ទៃ គួរ​បង្កើត​គណៈកម្មកា​រឯក​រាជ្យ​ស៊ើបអង្កេត​រឿងនេះ ជាបន្ទាន់ ដើម្បី​ជួយ​សព​ដែល​ស្លាប់ ដោយ​មិន​ត្រូវ​ទុក​ឲ្យ​ជន​ឆ្លៀតឱកាស រក​ផលប្រយោជន៍ លាភសក្ការៈ​ពុករលួយ​លើ​ជនរងគ្រោះ​យ៉ាង​ដូច្នោះ​ទេ ! គួរ​ត្រួតពិនិត្យ​រឿង​នេះ​ជា​បន្ទាន់ ។

​ក្លឹប ហ៊ី​ប​ហ​ប់ ស្ថិត​នៅ​ទល់ នឹង​រង្វង់​មូល វត្ត​ដំណាក់ សង្កាត់​សាលា កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ៕

hibhop

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​តាមដានសង្គម, ព័ត៌មានថ្មី, ស្រាវជ្រាវ និង សង្គម

Recent Posts

Bookmark and Promote!

© 2045 ខេមរបុត្រ | Khemarakbott News. All rights reserved. XHTML / CSS Valid.