សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ យើងខ្ញុំ
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧

​លោក ឡាយ ម៉ា​រី​វ៉ូ កំពុង​ដុត​កំដៅ​ទូរគមនាគមន៍​កម្ពុជា មិន​ខ្វល់​កំណែទម្រង់​ស៊ី​ជំរៅ​របស់​រាជរដ្ឋាភិបាល​

ភ្នំពេញ​៖ បន្ទាប់​ពី​ឡើងកាន់ បាន​ឡើងកាន់​តំណែង ជា​អគ្គនាយក ទូរគមនាគមន៍​កម្ពុ​ជា មិន​ទាន់​នឹង​បាន ១ ឆ្នាំ​ស្រួលបួល​ផង ក៍កើត​លេចចេញ​នូវ បាតុភាព​មិន​ល្អ ជា​បន្តបន្ទាប់ ។ ហើយ​ថ្មីៗ​នេះ មានការ​បែកធ្លាយ​ពី​ភាពមិនប្រក្រតី  បង្កើតឲ្យមាន អំពើ​បក្ខពួកនិយម មិនសូវ​ខុសគ្នា​ប៉ុន្មាន ពី​អតីត​អគ្គនាយក ទូរគមនាគមន៍​កម្ពុ​ជាមុនៗ​ទេ ។​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា បច្ចុប្បន្ន​លោក ឡាយ ម៉ា​រី​វូ ជា​អគ្គនាយក​នៃ​អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា​បាន​ដើរ​តាម​គន្លង​របស់​អគ្គនាយក​មុនៗ​ដដែល ដោយ​បង្កើត​ឱ្យ​មាន​បក្ខពួក និង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​កឹបកេង​ចំណូល​ថវិកា​របស់​រដ្ឋ ដើម្បី​ធ្វើការ​មានបាន​សម្រាប់តែ​បក្ខពួក​មួយ​ក្តាប់​តូច​នៅក្នុង​អគ្គនាយកដ្ឋាន​មួយ​នេះ  ។​

​ករណី​ដែល​កំពុង​ធ្វើឲ្យ មន្ត្រី​ចាស់ៗ ក្តៅក្រហាយ​កាន់តែខ្លាំង​ទៀត​នោះ គឺ​ការ​យក​មនុស្ស​ជំនិត​ឈ្មោះ ឈួន ចាន់ធូ មក ធ្វើ​ជា​ជំនួយការ ហើយ​ថែមទាំង​ប្រគល់​សិទ្ធិ​អំណាច ឲ្យ​ត្រួតត្រា​ក្ដោប​ក្ដាប់​ការងារ​សំខាន់ៗ នៅក្នុង​អង្គភាព​នេះ ដោយ​មិន​រវល់ មន្ត្រី​ចាស់ៗ ដែល​មាន​ជំនាញ និង​បទពិសោធន៍​ការងារ​យូរ​ឆ្នាំ នោះឡើយ ។

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​ខាងលើ​នេះ មិនអាចសុំការបំភ្លឺ​ពី​លោក ឡាយ ម៉ា​រី​វ៉ូ អគ្គនាយក ទូរគមនាគមន៍​កម្ពុ​ជា និង​លោក ឈួន ចាន់ធូ ទេ ។​

​ការរិះគន់​ទៅលើ​ភាព​មិន​ប្រក្រតី​ក្នុង​ទូរគមនាគមន៍​កម្ពុជា កន្លងមក​បាន​ជម្រុញ​ឲ្យមាន​ការការ​ផ្លាស់ប្តូរ​តំណែង​ប្រធាន​លឿន​ដូច​ផ្លេកបន្ទោរ ប៉ុន្តែ​ហាក់​មិនទាន់​មាន​ការស៊ើបអង្កេត និង​កែលំអ ឲ្យបាន​ច្បាស់​នោះ​ទេ ក្នុង​ស្ថាប័នរដ្ឋ​ដ៏​សំខាន់​មួយ​នេះ ។ ជាក់ស្តែង លោក ឡាយ ម៉ា​រី​វ៉ូ កំពុង​រង​នូវ​ការរិះគន់ និង ដុត​កំដៅ​ទូរគមនាគមន៍​កម្ពុជា មិន​ខ្វល់​កំណែទម្រង់​ស៊ី​ជំរៅ​របស់​រាជរដ្ឋាភិបាល​នោះឡើយ ៕​

Lay_marivo3 tc_1 (1) DSC00773

មន្រ្តី TC តវ៉ានាពេលកន្លងមក

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​តាមដានសង្គម, ព័ត៌មានថ្មី, ស្រាវជ្រាវ និង សង្គម

Recent Posts

Bookmark and Promote!

© 1741 ខេមរបុត្រ | Khemarakbott News. All rights reserved. XHTML / CSS Valid.