សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ យើងខ្ញុំ
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧

​លិខិត​​បដិសេធ​បញ្ញត្តិករ​​ទូរគម​នា​គមន៍​​កម្ពុជា​ មិនឆ្លើយ​តប​​នូវ​កំណែ​ទម្រង់ស៊ី​ជម្រៅរបស់​នាយក​​រដ្ឋ​មន្រ្តី

ភ្នំពេញ ៖ បន្ទាប់ពី​មាន​ការរិះគន់​ទៅលើ​ភាព​អសកម្ម​ពុករលួយ និងអំពើបក្ខពួកនិយម នៃ បញ្ញត្តិករ​ទូរគមនាគមន៍​កម្ពុជា​ដែលចុះផ្សាយដោយអ្នកសារព័ត៌មាន លិខិតមួយ​ច្បាប់​ដែល​មាន​ន័យ​​ច្រានចោល​ព័ត៌មាន​ខាង​លើ ត្រូវបាន ចេញ​​ផ្សាយ​​ដោយ បញ្ជាក់​ថា ជារឿងមិនពិត ។ ហើយបើតាម​ខ្លឹមសារ​លិខិតនោះ មើលទៅដូច​ជា ក្រុមមន្ត្រីដែល រង ការិះគន់ ទាំងនោះ​មាន​ភាព​ស្អាតស្អំ ។

ជាទូទៅប្រសិនបើពុំមានកំហុសឆ្គងក្នុងការគ្រប់គ្រងដឹកនាំអង្គភាពបញ្ញត្តិករទូរគមនាគមន៍កម្ពុជាទេនោះ ព័ត៌មាន រសើប​​នានា ពិតជាពុំលេច ចេញ មកក្រៅដែល ចេញពីមាត់ចាប​មាត់ព្រាប​មន្ត្រីបុគ្គលិកនៃ អង្គភាពមួយនេះ ទម្លាយ​​ប្រាប់​ដល់ប្រព័ន្ធផ្សព្វផ្សាយនោះដែរ ។

ដោយឡែក ពាក់ព័ន្ធនឹងលេច​ឮ បែកធ្លាយ អំពីអង្គភាព​បញ្ញត្តិករ​ទូរគមនាគមន៍ ធ្វើអាជីវកម្ម​តាម​បែប​បក្ខពូក​គ្រួសារ បំផ្លាញ​ចំណូល​ថវិកាជាតិ ដោយ​គ្មានញញើត ច្បាប់នោះ ហាក់​មិនមានការបំភ្លឺឲ្យ​មានភាពច្បាស់​លាស់​នោះ​ឡើយ ។ ការបែកធ្លាយនោះ ត្រូវបាន​បណ្តាញ​អ្នកសារព័ត៌មាន​ជាច្រើនលើកឡើង ក្នុងស្ថាបនា ដើម្បី​ឲ្យ​អង្គ​ភាពបញ្ញត្តិករមួយនេះ អនុវត្តនូវកំណែទម្រង់​ស៊ីជម្រៅរបស់លោកនាយករដ្ឋមន្រ្តី ក៏ដូចជា​ផ្តល់នូវភាពស្មើភាពគ្នា  ដល់មន្រ្តីដែល​បម្រើអង្គភាព​ស៊ីតែប្រាក់ខែរដ្ឋ​យ៉ាងស្អាតស្អំ ក្នុងក្របខណ្ឌរដ្ឋសុទ្ធសាធ ។

យោងតាមលិខិតបំភ្លឺមួយបានដាក់ចំណងជើង “ លិខិតបដិសេធ ” ដែលគ្មានចុះលេខ ចុះថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ​២០១៤ មានតែត្រាគ្មានឈ្មោះដោយលើកឡើងថា “ ក្នុងពេលថ្មីៗនេះ មានសារព័ត៌មាន និងគេហ ទំព័រមួយ​ចំនួន​បាន ចុះ ផ្សាយ អត្ថបទ ដោយមានចេតនា បង្កាច់បង្ខូចកិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំ នៃក្រសួង​ប្រៃ​សណីយ៍ និង ទូរគមនាគមន៍ និងបញ្ញត្តិករទូរគមនាគមន៍កម្ពុជា។ ហើយការចោទប្រកាន់ទាំងនោះ ខុសពីការពិត​ទាំងស្រុង ដែលមិន អាចទទួលយកបានឡើយ។ បញ្ញត្តិករទូរគមនាគមន៍កម្ពុជា សូមបដិសេធចំពោះ អត្ថបទ​បែបនេះ ហើយសូមបណ្តា សារព័ត៌មាន និងគេហទំព័រទាំងនោះ ធ្វើការកែតម្រូវឡើងវិញ”។

គួរបញ្ជាក់ថា ទោះជាលិខិតបដិសេធនេះ មិនបានផ្ញើទៅកាន់ សារព័ត៌មាន ដែលបានចុះផ្សាយ ពីភាព អសកម្ម​ទាំងនេះ ដោយផ្ទាល់ឬបដិសេធ ត្រង់ចំណុចណាមួយក៏ដោយ ក៏អាចចាត់ទុកថា ជាសិទ្ធិក្នុងការបំភ្លឺរបស់ មន្ត្រី​ពាក់​ព័ន្ធ ដើម្បីកុំ ឱ្យមានការយល់ច្រឡំដែរ ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុងអាណត្តិថ្មីនេះ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន បាន ខំប្រឹងណែនាំឱ្យ មន្ត្រីទាំងអស់ ដែលពាក់ព័ន្ធក្នុងការប្រមូលចំណូលពន្ធជូនរដ្ឋត្រូវតែ ប្តេជ្ញាធ្វើ​ការ​កែទម្រង់ ឱ្យបានស៊ី ជម្រៅ តាមរយះការឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែលខ្លួនឯង ឡើងវិញ ដើរឱ្យ ទាន់សភាពការណ៍ ព្រោះគ្មានការយោគយល់ ចំពោះមន្ត្រីដែលអសកម្មទៀតទេ ។​ ផ្ទុយទៅវិញ លិខិតបដិសេធនេះ ហាក់ដូចជាមិនទាន់ មានន័យគ្រប់គ្រាន់បញ្ជាក់ពីការស្អាតស្អំនោះទេ ។

ពាក់ព័ន្ធនឹងបញ្ហានោះ គេចង់ឃើញ លោក ប្រាក់ សុខុន បើកការស៊ើបអង្កេតឱ្យបានស៊ីជម្រៅទៅលើភាព អសកម្ម និង អំពើបក្ខពួកនិយម និងលក្ខណៈសម្បត្តិរបស់ក្រុមមន្ត្រីនៅក្នុងអង្គភាព បញ្ញត្តិករទូរគមនាគមន៍កម្ពុជា ជា​បន្ទាន់​ផង ជៀស វាងការរួមដៃគ្នាបិទបាំងអំពើពុករលួយ យ៉ាងគ្មានតម្លាភាពលើការប្រមូលពន្ធក្នុងអង្គភាពនេះ តាមតែ​បុគ្គលមាន អំណាច ជាអ្នកបញ្ជា នៅពីក្រោយ ។ ហើយដើម្បីកុំឱ្យមាន មន្ទិលសង្ស័យ ទៀតនោះ លោក ប្រាក់ សុខុន មិនគួរមើល រំលង ពីទង្វើអសកម្ម ពីរបីរូប នោះ ក្នុងអង្គភាពបញ្ញត្តិករនោះទេ ! ។ ព្រោះថាហេតុអ្វីក៏មន្ត្រីក្រប ខណ្ឌនៅទីនោះ ដូចគ្នា បែរជាជិះត្រឹមតែម៉ូតូ និងម៉ូតូឌុប ឯមន្ត្រីពីរ បីនាក់នេះ បែរជា​ដូរ​ស៊េរី​ឡាន គ្រប់ម៉ូត ៕

letter_001

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ស្រាវជ្រាវ និង សង្គម

Recent Posts

Bookmark and Promote!

© 1699 ខេមរបុត្រ | Khemarakbott News. All rights reserved. XHTML / CSS Valid.