សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ យើងខ្ញុំ
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧

អភិបាល​​ក្រុុង​មួយ​រូប​​កំពុង​​ប្រឈម​​មុខ​​ឡើង​​តុលា​ការ ដោយសារ​​ទង្វើ​​អសីល​ធម៌

Sorkheng2013ccអភិបាលក្រុង​មួយ​រូប បាន​និង​កំពុង ប្រឈម​មុខ នឹងតុលាការ ដោយសារតែ ធ្វើដល់​អភិបាល​ក្រុង តែ​មាន​ចរិត មិនសំបូរ ទៅ ដោយ សេចក្តីថ្លៃថ្នូរ រហូតដល់កូនចៅ មានការខឹងសម្បារជាខ្លាំង មិនអាចលើកលែងឲ្យបាន ហើយ​ប្តឹង​ទាមទារ​ជាដាច់ខាត ឲ្យ​ជនប្រព្រឹត្ត​ត្រូវតែទទួលទោសទណ្ឌ ។

សេចក្តីរាយការណ៍ ព័ត៌មានដ៏អាម៉ាស់មុខនេះ បានបែកធ្លាយ ខណៈពេល​ជនរង​គ្រោះ​មិន​សុខ​ចិត្ត បានប្តឹង​ទាមទារ​រក​យុត្តិធម៌​​ទៅ​​តុលាការ ដោយមិន​យល់​ព្រម​តាមការ​សម្រួល អង្វរក​ពីអភិបាល​ក្រុងរូប​នេះឡើយ ។​ ករណីនេះ ក៏មានការជួយ​អន្តរា​គមន៍​ពីសំណាក់មេធំរបស់ខ្លួនថែមទៀត ប៉ុន្តែជនរងគ្រោះនៅមិនទាន់យល់ព្រម និងអនុគ្រោះ​ដល់ទង្វើដ៏អាម៉ាស់នេះទេ ។

មានការលេចឭឲ្យដឹងទៀតថា ដំណើរការសម្របសម្រួល ជាអាថ៌កំបាំង នៅតែបន្ត រហូតដល់មានការស្នើសុំសំណង លុបលាង​ការ​អាម៉ាស់ រហូតដល់រាប់ម៉ឺនដុល្លារ ។ ហើយលើសពីនេះទៀត ថែមទាំងមានការសន្យាដោះដូរតំណែងថែមទៀត ។

ពាក់ព័ន្ធនឹងបញ្ហានេះ ភាគីខាងជនរងគ្រោះ ចង់ឲ្យមានការដាក់ទណ្ឌកម្ម លើសនេះ ទៅ ទៀត មិនអាចលុបលាងលាក់​បាំង​ទង្វើអភិបាលក្រុងរូបនោះ ដោយគ្រាន់តែសងសំណង បិទបាំងទិញទឹកចិត្តអោយនោះទេ ។

ឆ្លើយតបនឹងអ្នកសារព័ត៌មាន ដែលបានព្យាយាមសុំការបំភ្លឺពីអភិបាលក្រុងរូបនោះ ពាក់ព័ន្ធនឹងទង្វើដ៏អាម៉ាស់នេះ អភិបាល​ក្រុង​រូបនោះ ហាក់ដូចជាធ្វើមិនដឹង មិនឭ ទៅវិញ ។

ដោយឡែក អភិបាលក្រុងដែលប្រពឹត្តទង្វើអសីលធម៌រូបនេះ នៅមិនទាន់ទទួល​នូវការផ្តន្ទាទោស​ឲ្យសមនឹងទោស​កំហុស​នៅឡើយ ហើយថែមទាំងបន្តបម្រើការ យ៉ាងសឿងបឿងថែមទៀត ។

ករណីធ្វើដល់អភិបាលក្រុង តែមានចរិតអសីលធម៌នេះ មជ្ឈដ្ឋាននានាលើកឡើងថា ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្រ​សួងមហាផ្ទៃ សូមមេត្តាមានចំណាត់ការឲ្យបានហ្មឺងហ្មាត់ ដើម្បីភាពស្អាតស្អំ និងសេចក្តីថ្លៃថ្នូរបស់ថ្នាក់ដឹកនាំខេត្តក្រុង ផ្សេង​ទៀត ដែលមិនគួរបន្សល់ទុកនូវជនអសីលធម៌មួយចំនួនតូច ធ្វើឲ្យអាប់អោនដល់អ្នកស្អាតស្អំដទៃទៀត ក៏ដូចជាគំរូ​ដើម្បីកុំ​ឲ្យ​មាន​ករណីនេះ កើតឡើងថែមទៀត នៅពេលអនាគត ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​តាមដានសង្គម, ព័ត៌មានថ្មី, ស្រាវជ្រាវ និង សង្គម

Recent Posts

Bookmark and Promote!

© 1656 ខេមរបុត្រ | Khemarakbott News. All rights reserved. XHTML / CSS Valid.