សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ យើងខ្ញុំ
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧

លោក លី សារី អាច​ជា​មេ​ក្លោងដើម​ចម​ឱ្យ​មាន​អំពើ​ពុករលួយ និងសំណង់​អនា​ធិប​តេយ្យ​ខុស​ច្បាប់ !

បន្ទាយមានជ័យ ៖ ពាក់ព័ន្ធ​ជុំវិញរឿង​សំណង់​ខុ​ស​ច្បាប់ ប្រជា​ពលរដ្ឋ ក្នុងខេត្ត​បន្ទាយ​មានជ័យ​បា​ន​និយាយ​រិះគន់​ធ្ងន់ៗទៅ​លើ​​បុគ្គល លី សារី ថា តាំងពី​អាណត្តិ​ប្រធានមន្ទីរ​មុនៗ ខេត្ត​បន្ទាយ​មានជ័យ មិនមាន​សំណង់ខុស​ច្បាប់ និងចុះ​ហត្ថលេខា​ផ្តេស​ផ្តាសយ៉ាង​អនាធិបតេយ្យនោះទេ ។ ផ្ទុយទៅវិញតាំងពី លី សារី  ធ្វើជាប្រធានមន្ទីរ រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្តបន្ទាយមានជ័យ កាលណាមក បាននិង​កំពុងធ្វើ​ឱ្យខេត្តនោះ កើតមានសំណង់ខុសច្បាប់អនាធិបតេយ្យ ច្រើន​ឡើងៗ រីកដូច ផ្សិត​ព្រោង ព្រាត ដោយគេគិតថា ដោយសារគិតតែលុយ រហូតមានដល់​មានរឿងធំ​បែប​​អនាធិប​តេយ្យ​នេះ​​កើត​ឡើង ។

តាមប្រភពអះអាងទៀតថា នៅក្នុងចំណោមមន្ត្រីៗទាំងនោះ គេបានសង្កេតឃើញថា មានតែ លី សារី  ម្នាក់គត់ដែលជាមេ​ក្លោង​ធំល្បីឈ្មោះ រឿងប្រព្រឹត្តអំពើពុករលួយខ្លាំងជាងគេ និងមានខ្នងបង្អែកក្រាស់ រឹងមាំជាងគេដែរ ហើយបើមេជំនាញ លី សារី មិនស៊ីញ៉េទេនោះ ហេតុម្តេចក៏សំណង់ខុសច្បាប់ទៅកើតព្រោងព្រាត ទៅកើត ! ។

ជាមួយគ្នានេះដែរ កាលពីដើមខែមករា ឆ្នាំ ២០១៤ នេះ អង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង  បានកោះហៅ​មន្ត្រី ៧-៨នាក់ នៅខេត្តបន្ទាយមានជ័យ មកធ្វើការស៊ើបសួរ ពាក់ព័ន្ធនឹងការប្រព្រឹត្ត អំពើពុករលូយរួចមកហើយ ។ រហូត​ដល់​មានការឃាត់ខ្លួនមន្រ្តីមួយចំនួនថែមទៀត ។

គួរសង្កត់ធ្ងន់ថា ក្នុងចំណោមមន្ត្រី ៧-៨នាក់ នៅខេត្តបន្ទាយមានជ័យ ដែលអង្គភាពប្រឆាំងអំពើពុករលួយ កោះហៅទៅសាក​សួរ​ពាក់ព័ន្ធនឹងការប្រព្រឹត្ត អំពើពុករលូយនោះ ត្រូវបានគេដឹងថា រួមមាន អ៊ុក កែវរតនៈ អតីតនាយករងខុទ្ទកាល័យ សាលា​ខេត្ត​បន្ទាយមានជ័យខ្សែលោក អ៊ុង អឿន អតីតអភិបាលខេត្ត ។ លោក សោម សុខេន អតីតនាយក រដ្ឋបាលសាលាខេត្ត​បន្ទាយមានជ័យ, លោកលី សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យ, លោក ឃូ ពៅ អភិបាល ស្រុកស្វាយចេក, លោកមេឃុំស្លក្រាម ស្រុកស្វាយចេក និងមន្ត្រីសុរិយោដីចំនួន ០៣នាក់ទៀត ។ ករណី​ជាប់ជុច គឺ​មានតែ អ៊ុក កែវរតនៈ ម្នាក់ប៉ុណ្ណោះ ដែលត្រូវអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនខ្លួនទៅកាន់សាលាដំបូង ខេត្តបន្ទាយមាន​ជ័យ កាលពីយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៤ ឯប៉ុន្មាននាក់ដូចមានឈ្មោះ ស្ថិតក្នុងបញ្ជីស្រាវជ្រាវបន្តចាំប្រជាពលរដ្ឋប្តឹងបន្ត ។

លោក លី សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់សុរិយោដីខេត្តបន្ទាយមានជ័យ កំពុងជាប់ឈ្មោះជា​មន្ត្រី​ល្បីឈ្មោះខាងប្រព្រឹត្តអំពើពុករលួយ យ៉ាងខ្លាំងជាងគេ ។ ព្រោះប្រសិនបើ លី សារី មិនស៊ីញ៉េទេនោះ ហេតុម្តេចក៏សំណង់​ខុស​ច្បាប់ទៅកើតព្រោងព្រាតទៅកើត ! ។ ប៉ុន្តែលឺថា លោក លី សារី មានខ្នងធំ ហើយក្រាស់ណាស់ ។

តើអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយលោក ឱម យ៉ិនទៀង អាចនឹងធ្វើអី ឬក៍ដាក់ទោសអ្វី ទៅលើមន្ត្រីទាំងនោះ ព្រម​ទាំង លី សារី ទៅកើតបើគាត់មានលុយក្រាស់ និងខ្នងបង្អែកធំថ្នាក់ក្រសួងនោះ…៕

imchunleom_lisary

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​តាមដានសង្គម, ព័ត៌មានថ្មី, ស្រាវជ្រាវ និង សង្គម

Recent Posts

Bookmark and Promote!

© 2069 ខេមរបុត្រ | Khemarakbott News. All rights reserved. XHTML / CSS Valid.