សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ យើងខ្ញុំ
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧

គ្រឿង​ចក្រ​នៅ​ទន្លេសេសាន​អាជ្ញាធរ​ថា​បូម​ខ្សាច់ តែ​ពលរដ្ឋ​ថា​ជាម៉ាស៊ីន​បូម​យក​រ៉ែមាស

ខេត្ដរតនគីរី ៖ ក្នុងអំឡុងប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋនៅស្រុកតាវែង ខេត្តរតនៈគីរី មានការភ្ញាក់ផ្អើលចំពោះ គ្រឿងចក្រចម្លែក ដែលក្រុមហ៊ុនចិនមួយមកតម្លើងនៅមាត់កំពង់ទន្លេសេសាន្ត ជាប់នឹងទីបញ្ជាការកងរាជអាវុធហត្ថស្រុកតាវែង ។

បើផ្អែកតាមការឱ្យដឹងពីប្រភពខ្លះបានអះអាងថា ក្រុមហ៊ុនចិនឈ្មោះ ឌី ស្កួវរីយ៍ ទទួលបាន អាជ្ញាប័ណ្ណពីក្រសួង ដើម្បីបូមខ្សាច់យកទៅប្រើប្រាស់ ក្នុងការសាងសង់ទំនប់វារីអគ្គិសនី ។ តែតាមប្រភពពីអ្នករកស៊ីខ្សាច់បញ្ជាក់ថា នេះមិនមែនជាម៉ាស៊ីនបូមខ្សាច់ទេ ។

ការដេញដោលគ្នាពីបញ្ហាដំឡើង គ្រឿងចក្រដែលមានមតិផ្ទុយគ្នានេះបាន កើតឡើងអស់រយៈពេលជាង១សបា្ដហ៍ មកហើយៗនៅកន្លែងដំឡើងគ្រឿងចក្រ គេឃើញសុទ្ធតែជនជាតិចិន ។

មានការលើកឡើងថា គ្រឿងចក្រដែលគេកំពុងដំឡើងនៅចំណុចខាងលើនេះ គឺពិតជាប្រភេទគ្រឿង ចក្របូមយករ៉ែមាស និងធនធានធម្មជាតិពីទន្លេសេសាន ពុំមែនជាគ្រឿងចក្រសម្រាប់បូមយកខ្សាច់ឡើយ ពីព្រោះថា នៅទន្លេសេសានពុំសូវសំបូរខ្សាច់នោះទេ ។

ប្រភពបានឲ្យដឹងថា កាលពីប៉ុន្មានឆ្នាំមុន នៅទន្លេសេសានចាប់ពីក្នុងស្រុកតាវែងរហូត ដល់ស្រុកវ៉ើនសៃជាប់ព្រំប្រទល់ទឹកដីខេត្ដស្ទឹងត្រែង មានឈ្មួញចង់រត់ការរកស៊ីបូមខ្សាច់ ក្រោយមក មានប្រជាពលរដ្ឋជាច្រើនគ្រួសារបានដាក់ញាត្ដិទៅក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ដើម្បីទប់ស្កាត់សកម្មភាពបូមខ្សាច់ ។ កាលណោះ ក្រសួងឧស្សាហ៍កម្ម រ៉ែ និងថាមពល មិនអនុញ្ញាតឱ្យធ្វើអាជីវកម្មបូមខ្សាច់ទេ ព្រោះថា ខ្សាច់នៅបាតទន្លេសុទ្ធសឹងតែលោហរ៉ែមាស ។

ពាក់ព័ន្ធនឹងកង្វល់អំពីបញ្ហាដាក់ម៉ាស៊ីនបូមយករ៉ែមាស និងធនធានធម្មជាតិបាតទន្លេសេសាន្តនេះ ប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង ចំពោះផលប៉ះពាល់ដល់សុខភាព ។ ដោយរយៈកាលកន្លងមក មានលេចឮព័ត៌មានថា នៅខេត្តស្ទឹងត្រែង ក្រុមហ៊ុនចិនបានប្រើគ្រឿងចក្ររុករករ៉ែមាសជ្រកក្រោមរូបភាព អាជីវកម្មបូមខ្សាច់ នៅទន្លេសេសាន ក្នុងទឹកដីខេត្តស្ទឹងត្រែង បង្កផលប៉ះពាល់បរិស្ថានទឹកទន្លេមិនអាចប្រើប្រាស់បាន រហូតកើតមានជំងឺទាំងមនុស្ស និងសត្វថែមទៀតផង ។ ហើយការលាក់លៀម មិនបង្ហាញឱ្យដឹងពីព័ត៌មាននាំគ្រឿង ចក្រចូល ដែលមានទ្រង់ ទ្រាយធំ ហើយចម្លែកដោយ សូម្បីតែអាជ្ញាធរមូលដ្ឋានស្រុកក៏បញ្ជាក់ថា ដឹងមិនសូវច្បាស់ដែរនោះ តើអាចចាត់ទុកបានថា ជាសកម្មភាពស្របច្បាប់ ដែលក្រុមហ៊ុនបាននិងកំពុងអនុវត្តដូចម្តេចកើត ។

ប្រជាពលរដ្ឋសង្ឃឹមថា ក្រសួងបរិស្ថាន និងចាត់វិធានការគ្រប់គ្រងទន្លេសេ សានក្នុងទឹកដីស្រុកតាវែង ខេត្តរតនគីរី កុំឱ្យជួបគ្រោះអាសន្នដូចករណីនៅខេត្តស្ទឹងត្រែងទៀត ៕

2013_11_25na2 (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​តាមដានសង្គម, ព័ត៌មានថ្មី, ស្រាវជ្រាវ និង សង្គម

Recent Posts

Bookmark and Promote!

© 1802 ខេមរបុត្រ | Khemarakbott News. All rights reserved. XHTML / CSS Valid.